ថែទាំគ្រឿងបំពាក់ ឧបករណ៍ និងមធ្យោបាយ

ឧត្តមសេនីយ៍ឯក សិុន សូផាន្នី បំពាក់ឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ទោ៤រូប ថ្នាក់ឧត្តមសេនីយ៍ត្រី៤រូប និងប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ ៦រូប ដល់នាយទាហានជាន់ខ្ពស់កងរាជអាវុធហត្ថ

ភ្នំពេញៈ ព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង ទទួលការងារកសាងកម្លាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាអធិបតីក្នុងពិធីបំពាក់ឋានន្តរសក្តិនិងប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ ដល់នាយទាហានជាន់ខ្ពស់នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

Read More »

នាយទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានតែងតាំងមុខងារ និងតម្លើងឋានន្តរសក្តិនាថ្ងៃនេះ

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននិងកំពុងប្រារព្ធពិធីប្រកាសមុខងារនិងបំពាក់ឋានន្តរសក្តិជូននាយទាហាននៃកងរាជអាវុធហត្ថក្នុងនោះមានប្រកាសមុខងារចំនួន៣រូបនិងបំពាក់ឋានន្តរសក្តិចំនួន២០រូប។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ឃួន ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមអធិបតីភាព ក្នុងពិធីនោះផងដែរ។

Read More »

ឧត្តមសេនីយ៍ឯក សិុន សូផាន្នី បំពាក់ឋានន្តរសក្តិ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅសាលប្រជុំអគារពហុសិក្សា មជ្ឈមណ្ឌលមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សិុន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុកការងារកសាងកម្លាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ​ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់ឋានន្តរសក្តិ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ៤៤រូប។

Read More »

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រារព្វពិធីប្រកាសមុខងារនាយការិយាល័យហិរញ្ញវត្ថុ និងបំពាក់ឋានន្តរសក្តិ

ពោធិ៍សាត់ៈ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រារព្វពិធីប្រកាសមុខងារនាយការិយាល័យហិរញ្ញវត្ថុ និងបំពាក់ឋានន្តរសក្តិ ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ទោ វ៉ា សិុនភីរម្យ នាយរងសេនាធិការ និងជា នាយការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការចូលរួមពីសំណាក់ឯកឧត្តម មេបញ្ជាការ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង ក្រុង ស្រុក និងស្នាក់ការសន្តិសុខ សរុបចំនួន៥៥នាក់។

Read More »

នាយអាវុធហត្ថចំនួន១១រូប ត្រូវបានបំពាក់ឋានន្តរសក្កិ និងប្រកាសមុខងារ

ភ្នំពេញៈ នៅសាលប្រជុំអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថៃ្ងទី០៤ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក សិុន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុកផែនកសាងកម្លាំង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្កិដល់នាយទាហាននៃកងរាជអាវុធហត្ថ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ឧត្តមេសនីយ៍ ស្នងការ ស្នងការរងព្រមទាំង នាយការិយាល័យ នាយផ្នែកជាច្រើនរូបទៀត។

Read More »

ឧត្តមសេនីយ៍ឯក សិុន សូផាន្នី អញ្ជើញជាអធិបតី ក្នុងពិធីបំពាក់ឋានន្តរសក្តិ និងផ្លាស់ប្តូរមុខងារ

ភ្នំពេញៈ ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលប្រជុំអគារសេនាធិការដ្ឋាន នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក សិុន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុកផែនកសាងកម្លាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់ឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួន១៥រូប និងផ្តាស់ប្តូរមុខងារ ចំនួន០១រូប ដល់នាយទាហានជាន់ខ្ពស់ នៃកងរាជអាវុធហត្ថ។

Read More »

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រារព្ធពិធី ប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រារព្ធពិធី ប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនដល់នាយ នាយរង អាវុធហត្ថរាជធានីភ្នំពេញ ចំនួន ១៤៩រូប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយររងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ និងនាយ នារងកងរាជអាវុធហត្ថជាច្រើនរូបផងដែរ។

Read More »

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានប្រារព្វពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិ

ក្រចេះៈ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានប្រារព្វពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិ ជូននាយទាហាន នៃកងរាជអាវុធហត្ថចំនួន២៧រូប។ ក្នុងនោះមាន ការប្រកាសមុខងារ ចំនួន០២រូប និងបំពាក់ឋានន្តរសក្តិ ចំនួន១៥រូប។

Read More »

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ រៀបចំពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថ

ត្បូងឃ្មុំ៖ ព្រឹកថ្ងែទី១៧ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិជូនដល់នាយទាហាននៃកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ

Read More »

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្កិ

កំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្កិ ជូននាយទាហាន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន ១៣រូប ដែលប្រព្រឹត្តក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ អនុមន្ទីរ មេបញ្ជាការ ក្រុងស្រុក ស្នាក់ការសន្តិសុខ នាយការិយាល័យ ព្រមទាំង នាយទាហាន នាយទាហានរងអាវុធហត្ថសរុបចំនួន៩៨នាក់ ។

Read More »