កំណែទម្រង់

នៅមួលដ្ឋាន កងរាជអាវុធហត្ថស្រុករំដួល បានប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសីលា កសាង អគាររដ្ឋបាលថ្មីចំនួន០១ខ្នង

ស្វាយរៀងៈ នៅវេលាម៉ោង០៧ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅមួលដ្ឋាន កងរាជអាវុធហត្ថស្រុករំដួល ដែលមានទីតាំងថ្មីស្ថិតនៅក្នុងភូមិតាជោរ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង បានប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសីលា កសាង អគាររដ្ឋបាលថ្មីចំនួន០១ខ្នង ដែលមាន បណ្តោយប្រវែង៣២ម៉ែត្រ ទទឹងប្រវែង៧ម៉ែត្រ មានបន្ទប់ចំនួន៥ លើផ្ទៃដី ចំនួន២៦៧៦ម៉ែត្រក្រឡា។

Read More »

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០១៧

សៀមរាប: នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងដោយមានការអញ្ជើញចូលរូមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក នាយ នាយរងកងរាជអាវុធហត្ថជាសិក្ខាកាម សរុបចំនួន១៦៧នាក់។

Read More »

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញយុត្តិធម៌ និងសន្តិសុខ

ត្បូងឃ្មុំ: នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញយុត្តិធម៌ និងសន្តិសុខ ដល់នាយ នាយរងកងរាជអាវុធហត្ថឆមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ តំណាងលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ និងដោយមានការអញ្ជើញចូលរូមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក នាយ នាយរងកងរាជអាវុធហត្ថជាច្រើនរូបទៀតផងដែរ។

Read More »

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីបើកវគ្គបំប៉នជំនាញ កងរាជអាវុធហត្ថ

កំពង់ស្ពឺៈ កងរាជអាវុធហត្ថត្រូវតែមានចំណេះដឹងជំនាញ និងត្រូវរៀនសូត្រ ស្តាប់លោកយោធាចារ្យ ស្តាប់គ្រូបង្គោល របស់អង្គភាព និងរក្សាបានតម្លៃគុណធម៏ផងដែរ។ ការលើកឡើងនេះបានធ្វើឡើង ក្នុងពិធីបើកវគ្គបំប៉នជំនាញ កងរាជអាវុធហត្ថឆ្នាំ២០១៧ ព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

Read More »

ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ អញ្ជើញជាអធិបតីភាព ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី២៤ ទិវាកំណើតកងរាជអាវុធហត្ថ និងសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធិផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ភ្នំជំរាយ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៏លើទី២៤ ទិវាកំណើតកងរាជអាវុធហត្ថ១៤.កក្កដា.១៩៩៣.១៤.កក្កដា.២០១៧ ក្រោមវត្តមាន ដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពង់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ,អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ,អគ្គរដ្ឋទូត,អ្នកឧញ្ញ៉ា,លោកឧញ្ញ៉ា,ឯកឧត្តម,ឧត្តមសេនីយ៍ និងតាមបណ្តាស្ថាប័នពាក់ព័ន្ធនានាក៏បានអញ្ជើញចូលរួមផងដែរ។

Read More »

ឧត្តមសេនីយ៍ឯក សិុន សូផាន្នី បំពាក់ឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ទោ៤រូប ថ្នាក់ឧត្តមសេនីយ៍ត្រី៤រូប និងប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ ៦រូប ដល់នាយទាហានជាន់ខ្ពស់កងរាជអាវុធហត្ថ

ភ្នំពេញៈ ព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង ទទួលការងារកសាងកម្លាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាអធិបតីក្នុងពិធីបំពាក់ឋានន្តរសក្តិនិងប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ ដល់នាយទាហានជាន់ខ្ពស់នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

Read More »

នាយទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានតែងតាំងមុខងារ និងតម្លើងឋានន្តរសក្តិនាថ្ងៃនេះ

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននិងកំពុងប្រារព្ធពិធីប្រកាសមុខងារនិងបំពាក់ឋានន្តរសក្តិជូននាយទាហាននៃកងរាជអាវុធហត្ថក្នុងនោះមានប្រកាសមុខងារចំនួន៣រូបនិងបំពាក់ឋានន្តរសក្តិចំនួន២០រូប។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ឃួន ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមអធិបតីភាព ក្នុងពិធីនោះផងដែរ។

Read More »

អង្គភាពរីកចំរើន បញ្ជាក់ពីសមត្ថភាពក្នុងការគ្រប់គ្រង

រតនគិរីៈ ដោយអនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានជំរុញដល់មេបញ្ជាការ អង្គភាព តាមបណ្តា រាជធានី-ខេត្ត ត្រូវបន្តខិតខំ កសាងអង្គភាព និងសាងសង់ជំរុំជំរក ក្នុងការស្នាក់នៅ របស់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ទាំងអស់ អោយបានគ្រប់គ្រាន់ ជាក់ស្តែង

Read More »

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្កំពង់ឆ្នាំង បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជា យោធា ច្បាប់ និងជំនាញវិជ្ជាជីវៈអាវុធហត្ថ

កំពង់ឆ្នាំងៈ នៅវេលាម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្កំពង់ឆ្នាំង បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជា យោធា ច្បាប់ និងជំនាញវិជ្ជាជីវៈអាវុធហត្ថ ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ប្រចាំឆមាសទី១ ឆ្នាំ២០១៧ ក្រោមអធិបតីភាព

Read More »

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល នាយទាហាន កងរាជអាវុធហត្ថ ថ្នាក់អនុសេនីយ៍ វរសេនីយ៍ ឆ្នាំ២០១៧

ភ្នំពេញៈ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល នាយទាហាន កងរាជអាវុធហត្ថ ថ្នាក់អនុសេនីយ៍ វរសេនីយ៍ ឆ្នាំ២០១៧ ដែលប្រព្រឹត្តទៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ នៅសាលាកំបូល។

Read More »