ការងារក្រៅពីតួនាទីអាវុធហត្ថ

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះចំនួន០១ខ្នង ជូនដល់ស្ត្រីមេម៉ាយមានកូន០៥នាក់ និងចិញ្ចឹមម្តាយចាស់ជរាម្នាក់

បន្ទាយមានជ័យៈ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងក្រុមគ្រួសារ បានធ្វើពិធីប្រគល់ផ្ទះចំនួន០១ខ្នង ដែលទើបសាងសង់រួច ជូនដល់ស្ត្រីមេម៉ាយមានកូន០៥នាក់ និងចិញ្ចឹមម្តាយចាស់ជរាម្នាក់ ដែលចំណាយថវិកាផ្ទាល់ខ្លួនរបស់លោក។ ស្រ្តីមេម៉ាយរូបនេះមានឈ្មោះ ចែត្រ ឆវ័ន្ត អាយុ៣៨ឆ្នាំ មានកូន០៥នាក់ ស្រី០១នាក់ ប្រុស០៤នាក់ ក្នុងនោះមានកូនភ្លោះផងដែរ និងម្ដាយចាស់ជរាម្នាក់ទៀតឈ្មោះ ជេក រឿន អាយុ៧៤ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ចុះជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋទីទាល់ក្រ

សៀមរាប: ដោយមើឃើញពីទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧នេះ កម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខបេ៨ ដឹកនាំដោយលោក អនុសេនីយ៍ឯក សុខ ផលភក្តី ប្រធានស្នាក់ការ និងលោក អ៊ុំ ណារី ចៅសង្កាត់ចុងឃ្នៀ បានចុះជួយសាងសង់ផ្ទះទំហំ៣ម៉ែត្រ×៣ម៉ែត្រ ដំបូលប្រក់សង្កសីពណ៌ស ជញ្ជាំងសង្កសី ដែលជាអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ជូនប្រជាពលរដ្ឋទីទាល់ក្រ ចំនួន០១គ្រួសារ មានឈ្មោះ ថាំ រឿប នៅភូមិ៦ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។

Read More »

មន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ នាំយកអំណោយ ទៅជូនប្រជាពលរដ្ឋឋជួបការលំបាក

ក្រចេះ : ការងារមនុស្សធម៌ គឺផ្នែកមួយដ៏សំខាន់ ដែលកងរាជអាវុធហត្ថ តែងតែយកចិត្តទុកដាក់ និងដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្នួល បាននាំយកអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ ទៅជូនលោកតាទុរគតជន ឈ្មោះ យន្ត័ ពិន អាយុ៨៦ឆ្នាំ រស់នៅភូមិស្រែថ្មីឃំុឃ្សឹម ស្រុកស្មួល ខេត្តក្រចេះ។

Read More »

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទស សូមថ្លែងនូវអំណរគុណចំពោះលោក ស្រេង ដារ៉ា នាយកប្រតិបត្តិអង្គភាពសារព័ត៌មាន Campost ដែលបានផ្សព្វផ្សាយអត្ថបទមួយចំណងជើងថា៖ “៣១ឆ្នាំគត់ បានធ្វើឲ្យជីវិតក្មេងម្នាក់ ប្រែក្លាយខ្លួនទៅជា នាយឧត្តមសេនីយ៍

ភ្នំពេញៈ វាសនាមនុស្សម្នាក់ៗ មិនដូចគ្នាឡើយ ខ្លះលិចអណ្ដែតៗ រីឯខ្លះទៀត អណ្ដែតខ្ពស់ហួសពីការស្មាន តែសម្រាប់សុភមង្គលក្នុងគ្រួសារវិញ ក៏មិនដូចគ្នាដែរ ដោយគ្រួសារខ្លះ មានសេចក្តីសុខ និងល្អូកល្អើននឹងគ្នា តែគ្រួសារខ្លះវិញ ហាក់ដូចជាមិនសូវមានសេចក្តីសុខឡើយ។ អត្ថន័យទាំងនេះ ចង់សបញ្ជាក់ឲ្យឃើញថា មានក្មេងម្នាក់ បានតស៊ូជាច្រើនឆ្នាំ ពីកូនមន្រ្តីយោធា រហូតក្លាយខ្លួនទៅជាមេ និងមានភាពល្បាញល្បី ប៉ុន្តែជីវិតក្នុងគ្រួសារ ហាក់ឯកោ។

Read More »

រំលឹកថ្ងៃចូលទ័ពរបស់ នាយឧត្តមសនីយ៍ សៅ សុខា

ឯកឧត្តម នាយឧត្តមសនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចូលបម្រើក្នុងជួរកងទ័ពតាំងពីក្មេងវ័យនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៧៨ គ្រានោះសម្តេចតេជោ ហ៊ុន សែន ជាមេបញ្ជាការ។ ឯកឧត្តម នាយឧត្តមសនីយ៍ ធ្លាប់មានប្រសាសន៍ថាកាលនោះ ឯកឧត្តម មានតួនាទីជានារសា។ ក្នុងរយៈពេល៣៩ឆ្នាំនេះ ឯកឧត្តម នាយឧត្តមសនីយ៍ បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តរួមចំណែកក្នុងការបម្រើជាតិ មាតុភូមិកម្ពុជា ដោយមានឆន្ទៈក្លាហាន ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសស្មោះត្រង់ចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

Read More »

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោងទង ចុះជួយសាងសង់ផ្ទះ ជូនប្រជាពលរដ្ឋទីទាល់ក្រ

កំពង់ស្ពឺៈ : ការងារមនុស្សធម៌ គឺផ្នែកមួយដ៏សំខាន់ ដែលកងរាជអាវុធហត្ថ តែងតែយកចិត្តទុកដាក់ ជាក់ស្តែង នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោងទង បានចុះជួយសាងសង់ផ្ទះទំហំ៦ម៉ែត្រ×៥ម៉ែត្រ ដំបូលប្រក់សង្កសីពណ៌ស ជញ្ជាំងសង្កសីពណ៌ខៀវ ជូនប្រជាពលរដ្ឋទីទាល់ក្រ ចំនួន០១គ្រួសារ មានឈ្មោះ ហ៊ល ពៅ ភេទស្រី អាយុ៥៩ឆ្នាំ នៅភូមិត្រពាំងពោធិ៍ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ចេញធ្វើសកម្មភាពមនុស្សធម៌

ស្វាយរៀង :យោងតាមអនុសាសន៍ណែនាំ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស ដែលតែងតែដាស់តឿនក្រើនរំលឹក ដល់មន្ត្រីកងរាជអាវុធហត្ថ ទាំងអស់ត្រូវយកចិត្តទុកដាក់ ទៅលើការងារសង្គម ក្រៅពីការងារស្នូល បង្ក្រាប បង្ការ និងសង្គ្រោះ

Read More »

កីឡានាំមកនូវសុខភាព និងសាមគ្គីភាព

កំពង់ធំៈ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំពិធីបេីការប្រកួតបាល់ទាត់ដណ្តេីមពានរង្វាន់ កងរាជអាវុធហត្ថខេត្ត ដេីម្បីអបអរសាទរខួបទី២៤ ថ្ងៃបង្កេីតកងរាជអាវុធហត្ថ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ និងដោយមានការចូលរួមពីមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទី និងមេបញ្ជាការ ក្រុង ស្រុក ជាច្រើនរូបផងដែរ។ សមាសភាពចូលរួមប្រកួត គឺមកពីក្រុមជំរេីសខេត្ត តាមបណ្តា ក្រុង ស្រុក ក្នុងខេត្តកំពង់ធំទាំងមូល។

Read More »

នាយឧត្តមសេនីយ៍ សៅ សុខា បានទទួលជួបពិភាក្សាការងារ ជាមួយនឹងប្រតិភូកងទ័ពវៀតណាម

ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានទទួលជួបពិភាក្សាការងារ ជាមួយនឹងប្រតិភូកងទ័ពវៀតណាម ដែលដឹកនាំដោយ លោក វរសេនីយ៍ឯក ង្វៀន ហ៊ីវហ៊ុង អនុស្នងការជួយសង្គ្រោះគ្រោះមហន្តរាយ ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

Read More »

នាយឧត្ដមសេនីយ៍ សៅ សុខា ផ្ញើសារជូនពរ និងអបអរសាទរ សម្តេចតេជោ ហ៊ុន សែន នាឱកាសដែលកម្ពុជាទទួលបាន មោទនភាពដ៏ធំធេងថ្មីមួយទៀតក្នុងការចុះ «តំបន់ប្រាសាទសំបូរព្រៃគុក» ចូលបញ្ជីបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ ក្នុងឱកាសដ៏ប្រកបដោយមោទនភាពជាតិសម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងនាយអាវុធហត្ថ នាយរងអាវុធហត្ថទាំងអស់ សូមគោរពជូនពរ និង អបរអរសាទរ​យ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ បានសម្រេចចុះ «តំបន់ប្រាសាទសំបូរព្រៃគុក» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧។

Read More »