កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោងទង ចុះជួយសាងសង់ផ្ទះ ជូនប្រជាពលរដ្ឋទីទាល់ក្រ

10

កំពង់ស្ពឺៈ : ការងារមនុស្សធម៌ គឺផ្នែកមួយដ៏សំខាន់ ដែលកងរាជអាវុធហត្ថ តែងតែយកចិត្តទុកដាក់ ជាក់ស្តែង នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោងទង បានចុះជួយសាងសង់ផ្ទះទំហំ៦ម៉ែត្រ×៥ម៉ែត្រ ដំបូលប្រក់សង្កសីពណ៌ស ជញ្ជាំងសង្កសីពណ៌ខៀវ ជូនប្រជាពលរដ្ឋទីទាល់ក្រ ចំនួន០១គ្រួសារ មានឈ្មោះ ហ៊ល ពៅ ភេទស្រី អាយុ៥៩ឆ្នាំ នៅភូមិត្រពាំងពោធិ៍ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។