ឧត្តមសេនីយ៍ឯក វង្ស ពិសេន បើកកិច្ចប្រជុំត្រួតពិនិត្យ ការដកបទពិសោធន៍ ក្នុងពិធីប្រារព្ធខួបលើកទី២៤ អបអរសាទរ ទិវាកំណើតកងរាជអាវុធហត្ថ និងផ្សព្វផ្សាយ ផែនការ ការពារ ថ្នាក់ដឹកនាំ

ភ្នំពេញៈ នៅវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រតិបត្តិការ អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការដកបទពិសោធន៍ ក្នុងពិធីប្រារព្ធខួបលើកទី២៤ អបអរសាទរ ទិវាកំណើតកងរាជអាវុធហត្ថ និងផ្សព្វផ្សាយ ផែនការ ការពារ ថ្នាក់ដឹកនាំ ដែលនឹងអញ្ជើញចូលរួម ក្នុងពិធីអបអរសាទរ ការដាក់បញ្ចូល តំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងការរង នាយកសាលាទាំង០២ មេបញ្ជាការ កងអនុសេនាធំ មេបញ្ជាការ កងអន្តរាគមន៍ មេបញ្ជាការ វរសេនាតូច និងនាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធសរុបចំនួន៤២នាក់។

Check Also

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះចំនួន០១ខ្នង ជូនដល់ស្ត្រីមេម៉ាយមានកូន០៥នាក់ និងចិញ្ចឹមម្តាយចាស់ជរាម្នាក់

បន្ទាយមានជ័យៈ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងក្រុមគ្រួសារ បានធ្វើពិធីប្រគល់ផ្ទះចំនួន០១ខ្នង ដែលទើបសាងសង់រួច ជូនដល់ស្ត្រីមេម៉ាយមានកូន០៥នាក់ និងចិញ្ចឹមម្តាយចាស់ជរាម្នាក់ ...