បុរសម្នាក់ ត្រូវបានឃាត់ខ្លួន សង្ស័យមានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

តាកែវៈ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបាទី បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ មានឈ្មោះ ឯក ពៅ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិរលាំងក្រើល ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ សង្ស័យមានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។

តាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា ក្នុងប្រតិបត្តិការ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងនៅវេលាម៉ោង២១ និង៤០នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិរលាំងក្រើល ឃុំត្រពាំង សាប ស្រុកបាទី ខេត្តតាកែវ។

មន្ត្រីដដែល បានបញ្ជាក់បន្ថែមឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០២កញ្ចប់ ដែលមានទម្ងន់ ០.៥៧ក្រាម
២. ទូរស័ព្ទដៃ ចំនួន០១គ្រឿង និងកាបូប ចំនួន០១។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។

Check Also

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះចំនួន០១ខ្នង ជូនដល់ស្ត្រីមេម៉ាយមានកូន០៥នាក់ និងចិញ្ចឹមម្តាយចាស់ជរាម្នាក់

បន្ទាយមានជ័យៈ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងក្រុមគ្រួសារ បានធ្វើពិធីប្រគល់ផ្ទះចំនួន០១ខ្នង ដែលទើបសាងសង់រួច ជូនដល់ស្ត្រីមេម៉ាយមានកូន០៥នាក់ និងចិញ្ចឹមម្តាយចាស់ជរាម្នាក់ ...