ជនសង្ស័យចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន ជាមួយថ្នាំញៀនចំនួន១៩កញ្ចប់

27

កំពង់ចាមៈ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពង់ចាម បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន១១នាក់ មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។

តាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងប្រតិបត្តិការ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងនៅវេលាម៉ោង២១ និង០០នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទប់ជួលភូមិទី៦ សង្កាតវាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ខណៈពួកគេកំពុងធ្វើសកម្មភាព ប្រើប្រាស់ និងចែកចាយគ្រឿងញៀន។

មន្ត្រីដដែល បានបញ្ជាក់បន្ថែមឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ១៩កញ្ចប់ ដែលមានទម្ងន់ ៦.៦៦ក្រាម
២. ទូរស័ព្ទដៃ ចំនួន០៣គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់ និងវិចខ្ចប់ថ្នាំញៀនមួយចំនួន។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។


(អ.ប ម៉ាន់ ដាវីត)