ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយ ការបំផុសចលនាលើផ្នែកនិពន្ធអក្សរសិល្ប៍.សិល្បៈអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៥០ ថ្ងៃបង្កើតទំនាក់ទំនងការទូត,កម្ពុជា,វៀតណាម(២៤.០៦.១៩៦៧.២៤.០៦.២០១៧)

37

ភ្នំពេញៈ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានករាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅសុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីឯកឧត្តម,ឧត្តមសេនីយ៍ ស្នងការ ស្នងការរង មេបញ្ជាការរង តាមបណ្តារាជធានី.ខេត្ត ក្រុង ព្រមទាំងកងវរអន្តរាគមន៍ចល័តជាច្រើនរូបផងដែរ។

លោកឧត្តមសេនីយ៍ត្រី ខៀវ រដ្ឋា ស្នងការរង ស្នងការដ្ឋាន បច្ចេកទេសសន្តិសុខ ទទួលការងារអប់រំចិត្តសាស្ត្រ បានឡើងអានសេចក្កីសម្រេចលេខ២៩/២០១៧.សសរ.ចុះហត្ថលេខា ដោយ នាយឧត្តមសេនិយ៍ សៅ សុខា ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ស្តីពីការបង្កើតគណៈកម្មការ បំផុសចលនាផ្នែកនិពន្ធ អក្សរសិល្ប៍ សិល្បៈ ចម្រៀង ក្រោមប្រធានបទចំណងយុទ្ធសាមគ្គីភាព ប្រទេសទាំងបីកម្ពុជា,វៀតណាម,ឡាវ.ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ថ្ងៃបង្កើតទំនាក់ទំនងការទូត.កម្ពុជា.វៀតណាម។

ឯកឧត្តម ឧត្តមនីយ៍ឯក ប្រាក់ សិទ្ធិ បានមានប្រសាសន៍ថា៖យើងបង្កើតគណៈកម្មការបំផុសចលនាផ្នែកនិពន្ធអក្សរសិល្ប៍សិល្បៈចម្រៀងក្រោមប្រធានបទចំណងយុទ្ធសាមគ្គីភាពប្រទេសទាំង កម្ពុជា,វៀតណាម,ឡាវ.ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ ថ្ងៃបង្កើតទំនាក់ទំនងការទូត.កម្ពុជា.វៀតណាម ដូច្នេះអស់លោកដែលចូលរួមប្រកួតប្រជែងបញ្ចេញស្នាដៃ ត្រូវធ្វើការដោយប្រុងប្រយ័ត្ន និងមានការគោរពវិន័យ បទបញ្ជាចាត់តាំងរបស់អនុគណៈកម្មការអោយបានល្អ ហើយណែនាំដល់សមាជិកទាំអស់នោះដែលមានបំណងចង់ចូលរួមក្នុងកម្មវិធីកម្សាន្តហើយមានង្វាន់ធំៗជាច្រើន ។

ឯកឧត្តម បានបន្តទៀតថា៖ អំពីរបៀបរបបផ្នែកអក្សរសិល្ប,សិល្បៈ,បទចម្រៀង,គំនូរ,រូបថត,ភាពយន្តជារឿងខ្លីៗត្រូវរៀបខ្លឹមសារ ឱ្យបានសីុជម្រៅជាមួយប្រធានបទហើយទទួលពិនិត្យវាយតម្លៃស្នាដៃទាំងនោះជាបឋមឱ្យបានត្រឹមត្រូវព្រោះការងារនេះវាបង្ហាញពីកត្តិយសរបស់កងយោធពលខេមរភូមិន្ទ យើងនៅលើឆាកអន្តជាតិ ហើយក៏ជាការបង្ហាញពីសមត្ថភាពនិងមុខមាត់របស់អង្គភាព កងរាជអាវុធហត្ថជាតិយើងផងដែរ ៕