នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំមន្ត្រីកងរាជអាវុធហត្ថ ប្រារព្វពិធីបុណ្យសិតទៀនព្រះវស្សា

កណ្តាលៈ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ នៅវត្តទេពរង្សីបានប្រារព្វពិធីសិតទៀនព្រះស្សា ដែលស្ថិតនៅឃុំព្រែកតាទេន ស្រុកពញាព្ញ ខេត្តកណ្តាល។

ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងបុត្រា,បុត្រី,ចៅ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំង នាយរងសេនាធិការ,ស្នងការ,ស្នងការរង,ឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថ តាមបណ្តារាជធានី.ខេត្ត.ក្រុង,នាយ.នាយរងការិយាល័យ,នាយទាហាន.នាយទាហានរង ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងពុទ្ធបរិស័ទ និងគណៈកម្មការអាចារ្យវត្តទេពរង្សីជាច្រើនរូបទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា បានសម្តែងនូវក្តីសប្បាយរីករាយ ដោយឃើញពុទ្ធបរិស័ទបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់បាននាំគ្នាចូលរួមយ៉ាងច្រើនកុះករក្នុងពិធីសិតទៀនព្រះវស្សានៅថ្ងៃនេះបានបង្ហាញឪ្យឃើញថា៖ប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាកំពុងប្រារព្ធព្រះពុទ្ធសាសនាក៏ដូចជាទំនៀមទំលាប់ពីជីដូនជីតារបស់យើងបានគោរពធ្វើជារៀងរាល់ឆ្នាំ ហើយក៏បានបញ្ជាក់ឪ្យឃើញថា៖ប្រទេសរបស់យើងកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឪ្យអាណាចក្រ និងពុទ្ធចក្រមានការរីកចម្រើនឥតឈប់ឈរ។

បន្ទាប់មក នាយឧត្តមសេនីយ៏ សៅ សុខា ក៏បានបញ្ជាក់ដែរថា៖ព្រះពុទ្ធសាសនាបានចូលរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលជួយដល់ប្រជាពលរដ្ឋនិងកូនចៅរបស់យើងគ្រប់ៗគ្នាឪ្យបានយល់ដឹងអំពីបាបបុណ្យអំពើល្អនិងអំពើអាក្រក់,ចេះគោរពប្រតិបត្តិដល់ជីដូនជីតាឪពុកម្តាយអ្នកមានគុណបងប្អូនមីងមាពូនិងថ្នាក់ដឹកនាំតូចធំដោយកាយវិការទន់ភ្លន់ស្គាល់ខុសត្រូវសុភាពរាបសារមិនកោងកាចមិនច្រឡឺសបឺសមិនលួចឆក់ប្លន់ឬសេពគ្រឿងញៀនឡើយ។

ជាមួយនោះផងដែរ!ឯកឧត្តម ក៏បានសម្ដែងទឹកចិត្តកត្តញ្ញូចំពោះព្រះសង្ឃអាចារ្យគណៈកម្មាធិការវត្ត,ឯកឧត្តម,លោកជំទាវ,លោក.លោកស្រី និងពុទ្ធបរិស័ទដែលបានមកចូលរួមក្នុងពិធីបុណ្យចាក់ទៀនព្រះវស្សានេះយ៉ាងច្រើនកុះករដោយបានខិតខំផ្សែផ្សំរួមគ្នាជាសិល្បៈចែករំលែកជាបច្ច័យចូលរួមសទ្ធាជ្រះថ្លាសម្រាប់ព្រះពុទ្ធសាសនាដើម្បីជាប្រយោជន៏តម្កល់ទុកសម្រាប់បច្ចុប្បន្នជាតិនេះក៏ដូចជាជាតិខាងមុខ។

នៅក្នុងឱកាសនោះដែរ!ឯកឧត្តម ក៏បានប្រគេនបច្ច័យបុណ្យចាក់ទៀនព្រះវស្សាសរុបចំនួន=៣១.៤៩៨.០០០៛(សាមសិបមួយលានបួនរយកៅសិបប្រាំបីពាន់រៀលគត់)ដល់ព្រះចៅអធិការវត្តទេពរង្សី និងជូនថវិកាដល់តាជី.យាយជី ក្នុងមួយម្នាក់‌ៗទទួលបានថវិកាចំនួន២០០០០រៀល ព្រមទាំងឱ្យក្រុមភ្លេងពិនពាតចំនួន៖១០០០.០០០៛(មួយលានរៀល)ផងដែរ។

Check Also

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះចំនួន០១ខ្នង ជូនដល់ស្ត្រីមេម៉ាយមានកូន០៥នាក់ និងចិញ្ចឹមម្តាយចាស់ជរាម្នាក់

បន្ទាយមានជ័យៈ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងក្រុមគ្រួសារ បានធ្វើពិធីប្រគល់ផ្ទះចំនួន០១ខ្នង ដែលទើបសាងសង់រួច ជូនដល់ស្ត្រីមេម៉ាយមានកូន០៥នាក់ និងចិញ្ចឹមម្តាយចាស់ជរាម្នាក់ ...