ឧត្តមសេនីយ៍ទោ ស្រ៊ុន គឹមស្រ៊ាង ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យកម្លាំងទ័ព និងគ្រឿងបំពាក់

11
កំពង់ធំ៖ នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ

ស្រ៊ុន គឹមស្រ៊ាង នាយរងសេនាធិការដ្ឋាន តំណាងលោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូអមដំណើរ បានដឹកនាំកិច្ចប្រជុំ និងត្រួតពិនិត្យកម្លាំងទ័ព គ្រឿងបំពាក់ មធ្យោបាយ និងហ្វឹកហ្វឺន ដើម្បីត្រៀមចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាពេលខាងមុខ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ។

ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្រ៊ុន គឹមស្រ៊ាង បានមានប្រសាសន៍ផ្តាំផ្ញើដល់ កងកម្លាំងទាំងអស់ ត្រូវយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តតួនាទីភាកិច្ច ពិសេសត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវរាល់បទបញ្ជារបស់ថ្នាក់លើ៕