ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភិរម្យ អញ្ជើញចូលរួមបុណ្យគម្រប់ ៧ថ្ងៃសពភរិយា លោកអនុសេនីយ៍ត្រី ប៊ិន ផារិន

51

កំពង់ចាម៖ នៅរសៀលថ្ងៃច័ន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅទីរួមខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភិរម្យ បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចូលរួមបុណ្យគម្រប់ ៧ថ្ងៃសពភរិយាលោកអនុសេនីយ៍ត្រី ប៊ិន ផារិន ជំនួយការការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថខេត្តកំពង់ចាម ក្នុងនោះដែរលោកឧត្តមសេនីយ៍ទោ បាននាំយកនូវបច្ច័យបានមកពីនាយ នាយរងការិយាល័យហិរញ្ញវត្ថុ សរុបចំនួន ៤.៥៥០.០០០៛ ។