ឧត្តមសេនីយ៍ត្រី សំ តុលា បានដឹកនាំប្រជុំការអនតុវត្តតួនាទីភារកិច្ច ប្រចាំឆ្នាំ២០១៧ និងទិសដៅបន្ត

115

កណ្តាល៖ ព្រឹកថ្ងៃព្រហស្បតិ៍ ០៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី សំ តុលា បានដឹកនាំប្រជុំក្រុមការងារស្លាយត្រួតពិនិត្យ រូបភាពវីដេអូរ សកម្មភាពប្រចាំឆ្នាំ ២០១៧ និងប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំ ឆ្នាំ២០១៧ ទិសដៅការងារប្រចាំឆ្នាំ ២០១៨ ដែលមានការអញ្ជើញចូលរួមថ្នាក់ជួរមេបញ្ជាការរង ។