ឧត្តមសេនីយ៍ត្រី សែ វុទ្ធី ដឹកនាំប្រជុំដាក់ផែនការការពារ សន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

16
ស្វាយរៀង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង

បានប្រជុំរៀបចំផែនផែនការ ប្រគល់តួនាទីភារកិច្ច ដល់ប្រធានក្រុមទទូលខុសត្រូវតាមគោលដៅនីមួយៗ អនុវត្តតាមផែនការ ការពារ រក្សាសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ក្នុងពិធីសង្ក្រាន្តចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅទីរួមខេត្តស្វាយរៀង។ ក្រោមវត្តមាន លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការអញ្ជើញចូលរួម លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ និងមេបញ្ជាការមូលដ្ឋានក្រុង ស្រុកទាំង៨ ផងដែរ។