ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន អញ្ជើញបានបើកវគ្គ បំប៉នជំនាញអន្តរាគមន៍ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់

21

ឧត្តរមានជ័យ ៖ ព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានរៀបចំពិធីបើកហ្វឹកហ្វឺនបំប៉នការ រក្សាសណ្តាប់ធ្នាប់ និងវិជ្ជាជីវអន្តរាគមន៍ ដើម្បីត្រៀមចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងយុទ្ធនា ការឃោសនាបោះឆ្នោត និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាពេលខាងមុខ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ។

 

ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការសន្តិសុខ ទៅតាមផែនការហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានដាក់ចេញ ការហ្វឹកហ្វឺនរៀនសូត្រវគ្គនេះមានរយៈពេល ៧១ថ្ងៃ ស្មើ ៤២៦ម៉ោង រៀនជាក់ស្តែង ៤៨ថ្ងៃ ស្មើ ២៨៨ម៉ោង។