ឧត្តមសេនីយ៍ត្រី ថុង ណារុង អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉ន អន្តរាគមន៍ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់

8

កោះកុង៖ ព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ១៦ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានបើកវគ្គបំប៉ន អន្តរាគមន៍ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ដើម្បីត្រៀមការ ការពាររក្សាសណ្តាប់ធ្នាប់សង្គមក្នុងការឃោសនាបោះឆ្នោត និងបោះឆ្នោតនាពេលខាងមុខ។

ពិធីនេះក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ដែលមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក និងសិក្ខាកាមជាច្រើនរូបទៀត។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី ក៏បានចែកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់នាយ នាយរងនៃកងរាជអាវុធហត្ថខេត្តកោះកុងទាំងអស់។