អង្គភាពកងរាជអាវុធហត្ថខេត្តស្វាយរៀង និមន្តព្រះសង្ឃសូត្របន្តចំរើនព្រះបរិត ដើម្បីប្រោះព្រំលើករាសី ក្នុងឱការចូលឆ្នាំថ្មី

91

ស្វាយរៀង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ នៅអង្គភាពកងរាជអាវុធហត្ថខេត្តស្វាយរៀង បាននិមន្តព្រះសង្ឃសូត្របន្តចំរើនព្រះបរិត តាមប្រពៃណី ព្រះពុទ្ធសាសនា នារដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដើម្បីប្រោះព្រំលើករាសី សិរីសួស្តី និងសុំសេចក្តីសុខចំរើន ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តទាំងមូល ក្នុងបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង។ អញ្ជើញចូលរួមក្នុងពិធីនេះមានលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក នាយទាហាន នាយទាហានរងនៃកងរាជអាវុហត្ថជាច្រើនរូបទៀត ក្នុងពិធីនេះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការបានប្រគេនបច្ច័យកសាងវត្ត ចំនួន ៥លានរៀល និង៣៥ដុល្លា។