វឌ្ឍនភាពការងារនៃដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំថ្មី

90

ត្បូងឃ្មុំ៖ អនុវត្តតាមគោលការណ៍ណែនាំ និងតម្រង់ទិសរបស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បាន និងកំពុងបញ្ចប់ការងារសាងសង់របងទីបញ្ជាការ ដំណាក់កាលទី១ ប្រវែង ២៨៨ម៉ែត្រ លើប្រវែងសរុប ៨១៩ម៉ែត្រ កម្ពស់ ២,៧០ម៉ែត្រ បានប្រមាណ ៩៥ភាគរយរួចហើយ ព្រមទាំងកំពុងបន្តការងារសាងសង់ក្នុងជំហានទីពីរ ប្រវែង ៥៣១ម៉ែត្រ កម្ពស់ ២,៥០ម៉ែត្រ បានប្រមាណ ១៥ភាគរយជាបន្តបន្ទាប់ទៀតផងដែរ។