លោកឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំកម្លាំងចុះជួយពន្លត់អគ្គីភ័យ ដែលឆេះផ្ទះប្រជាពលរដ្ឋ នៅក្រុងតាខ្មៅ

90

កណ្តាល៖ យប់ថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ២០១៧ លោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំកំលាំងកងរាជអាវុធហត្ថខេត្ត និងកំលាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ ចុះជួយពន្លត់អគ្គីភ័យ នៅចំណុចភូមិ តាខ្មៅ៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។  ដែលបណ្តាលមកពីការផ្ទុះសេខ្សែរភ្លើង និងបណ្តាលឱ្យឆេះផ្ទះអស់ចំនួន ០២ ខ្នង៖

១-ផ្ទះឈើប្រក់ក្បឿងទំហំ ៥x១២ ម៉ែត្រ ម្ចាស់ផ្ទះ ឈ្មោះ ភិន សុភឹម ភេទប្រុស អាយុ៧០ ឆ្នាំ មុខរបរក្រុមព្រឹក្សាសង្កាត់តាខ្មៅ។

២-ផ្ទះឈើប្រក់សង្គសីទំហំ ៥x១២ មែត្រ ម្ចាស់ផ្ទះ ឈ្មោះ ហម គឹមណា ភេទ ស្រី​អាយុ៦៩ ឆ្នាំ មុខរបរនៅផ្ទះ ខូចខាត់សម្ភារះទាំងស្រុង ក្នុងករណីនេះមិនបណ្តាលឱ្យមនុស្សស្លាប់ រឺរងរបួសឡើយ។