លោកឧត្តមសេនីយ៍ត្រី នុត នន្ទ ជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញអន្តរាគមន៍ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់

8

ស្វាយរៀង៖ លោកឧត្តមសេនីយ៍ត្រី នុត នន្ទ  មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តស្វាយរៀង ជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញអន្តរាគមន៍ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត នាព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ នាយការិយាល័យ និងនាយទាហាន នាយទាហានរងដែលជាសិក្ខាកាមជាច្រើនរូបផងដែរ។