លោកនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩ – ០៧ មករា ២៥៦១)

85

ស្វាយរៀងៈ នៅថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ នៅស្រុករមាសហែក ខេត្តស្វាយរៀង បាននិងប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩ – ០៧ មករា ២៥៦១) ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុករមាសហែក ខេត្តស្វាយរៀង។
នាឱកាសនេះ មានការចូលរួមពីសំណាក់ អស់លោក លោកស្រី អ្នកនាងកញ្ញា ដែលជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុក និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។