មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង នាំយកមូលនិធិ មហាគ្រួសារកងរាជអាវុធហត្ថ ជិត៦០លានរៀល ទៅប្រគល់ជូនគ្រួសារអាវុធហត្ថ ដែលទទួលមរណៈភាពនៅខេត្តបាត់ដំបង

154

បាត់ដំបងៈ នៅរសៀលថ្ងៃ១២រោច ខែមាឃ ឆ្នាំរកា នព្វសក ព.ស ២៥៦១ ត្រូវនឹងថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង និងសហការី តំណាងដ៍ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិការបស់មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ ទៅជូនក្រុមគ្រួសារសព លោវរសេនីយ៍ត្រី មឿង សារ៉េត នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្តបាត់ដំបង ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងជន្មាយុ៥២ឆ្នាំ ដោយរោគាពាធ.

លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានឳ្យដឹងថា មូលនិធិដែលត្រូវបានយកទៅនេះ មានចំនួន ៥៨.០២៤.០០០រៀល (ហាសិបប្រាំបីលាន ពីរមឺុន បួនពាន់រៀល)។

សូមបញ្ជាក់ថា មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថនេះ គឺធ្វើឡើងក្រោមការផ្តួចផ្តើម និងយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និង ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន ដែល ឯកឧត្តម ទាំងពីរ តែងតែគិតគូរអំពីស្មារតី មនុស្សធម៌ សាមគ្គីភាព និងសុខទុក្ខ របស់ បងប្អូន កម្លាំងកងរាជអាវុធហត្ថទាំងអស់ នៅពេលដែលជួបទុក្ខលំបាក។