មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀន

81

កំពង់ស្ពឺ៖ នៅវេលាម៉ោង ២១ និង១០ នាទី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សឹម ពេជ្រ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទម្លាប់ សង្កាត់ស្គុះ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្នុងនោះកំលាំងបានដកហូតវត្ថុតាងរួមមាន៖

១.ម្សៅក្រាមពណ៌សថ្លាចំនួន ០៦កញ្ចប់ ស្មើនិង ១៣,៣១ ក្រាម

៤.ម៉ូតូចំនួន ០១ គ្រឿង។

ជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ។