មន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាបបាននាំយកអំណោយទៅប្រគល់ជូនប្រជាពលរដ្ឋដែលត្រូវភ្លើងឆេះផ្ទះ

99

សៀមរាប៖ ថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប រួមជាមួយកំលាំងមូលដ្ឋានអាវុធហត្ថស្រុកអង្គរធំ ដឹកនាំដោយលោក វរសេនីយ៍ត្រី ឡុង ចាន់រិទ្ធ តំណាងលោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បាននាំយកអំណោយទៅប្រគល់ជូនលោក ដូត សង និងប្រពន្ធឈ្មោះ ពុធ ទូច រស់នៅភូមិត្រពាំស្វាយ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដែលត្រូវអគ្គីភ័យឆាបឆេះផ្ទះកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ អំណោយទាំងនោះរួមមាន៖ ថវិកា ៤០០.០០០៛, អង្ករ០១បាវស្មើ៥០គីឡូក្រាម, ទឹកសុទ្ធ០៤កេស, ទឹកក្រូច០៤កេស, ទឹកស៊ីអ៊ីវ ០៤យួរ, ទឹកត្រី០៤យួរ, មី០២ កេះ, សារ៉ុង០៥, មុង០១, កន្ទេល០១, ភួយ០១, និងខ្នើយ០១គូ ។