ប្រជុំរៀបចំផែនការការពារសន្តិសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

93

កោះកុង៖ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានប្រជុំត្រួតពិនិត្យផែនការ និងផ្សព្វផ្សាយការងារចាំបាច់មួយចំនួន ស្តីពីការបង្កើនការយកចិត្តទុកដាក់ការងារសន្តិសុខ ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងល្បាតចល័ត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ដោយមានការចូលរួមពី បញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធ។