តំណាងឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទ ដែលមានជម្ងឺនឹងកំពុងសម្រាកព្យាបាល

17

កំពង់ស្ពឺ៖នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨  លោកឧត្តមសេនីយ៍ត្រី សោម សាម៉ុន មេបញ្ជាការរង តំណាង លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមជាមួយក្រុមការងារ បានអញ្ជើញសាកសួរសុខទុក្ខ និងនាំថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចំនួន ២.០៤៥.០០០៛ ជូនដល់លោក ហង្ស សុលីន មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដែលមានជំងឺត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដើម្បីជួយសម្រួល ដល់ការសម្រាកព្យាបាលផងដែរ ។ ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខ លោក ហង្ស សុលីន និងត្រូវខំថែរក្សាសុខភាព ឆាប់បានជាសះស្បើយដើម្បីបានវិលចូលបម្រើការក្នុងអង្គភាពវិញ និងសូមឲ្យទេវតាឆ្នាំថ្មីតាមថែរក្សាបីបាច់រូបលោក និងក្រុមគ្រួសារជួបតែសេចក្តីសុខ រកទទួលទានមានបាន ជៀសផុតពីឧបទ្រុបចង្រៃ រស់នៅប្រកបដោយសុខដុមរម្យនាជារៀងដរាប ។