តំណាងលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញចុះសួរសុខទុកអាវុធហត្ថនារី ដែលទើបសម្រាលកូន

15

ព្រៃវែង៖ នៅព្រឹកថ្ងៃអាទិត្យ ០១កើត ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨  លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានចាត់តាំងអោយលោកឧត្តមសេនីយ៍ត្រី ចេង ម៉ាច មេបញ្ជាការរង ទទួលការងារកសាងកម្លាំង និងសហការី នាំយកថវិកា ចំនួន ៥០០,០០០ រៀល ទឹកដោះគោឆៅ ០២យួរ ទឹកផ្លែឈើ ០១ កេស ទឹកបរិសុទ្ធ ០១ កេស  ជូនលោកស្រីអនុសេនីយ៍ត្រី មុំ ធា ជំនួយការ ការិយាល័យផែនការ មន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថខេត្តព្រៃវែងដែលបានសម្រាលកូនក្នុងបន្ទីរបង្អែកខេត្តព្រៃវែង និងបន្តចែកជូន ថវិកាដល់អ្នកដែលសម្រាលកូន នៅក្នុងបន្ទប់ជាមួយ ចំនួន ០២ គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានវិកា ៥០,០០០រៀល ផងដែរ។