តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចុះសួរសុខទុក្ខដល់គ្រួសារ អាវុធហត្ថដែលទើបនឹងសម្រាលកូន

80

កណ្តាល៖ ថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង ទទួលផែនទំនាក់ទំនងសាធារណៈ តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំ នាយ នាយរងអាវុធហត្ថខេត្ត ចុះសួរសុខទុក្ខ និងនាំយកថវិកា មហាគ្រួសារកងរាជអាវុធហត្ថខេត្តកណ្តាល និងគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសារនាយអាវុធហត្ថ គឺលោកព្រឹន្ទបាលឯក ឃួន វិចិត្រ សមាជិកមូលដ្ឋានកងរាជអាវុធស្រុកកៀនស្វាយ ដែលភរិយារបស់គាត់បានសម្រាលកូននៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ ថវិកាដែលជាមហាគ្រួសារអាវុធហត្ថខេត្តកណ្តាលផ្តល់ជូនមានចំនួន ១.៨៦៥.០០០រ និងគ្រឿងឧបភោគបរិភោគ មួយចំនួនទៀត។