តំណាងលោកឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន នាំយកអំណោយទៅប្រគល់ជូនដល់ពលរដ្ឋរងគ្រោះដោយភ្លើងចេះផ្ទះ

64

ព្រៃវែង៖ នៅវេលាម៉ោង ០៨ ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ញ៉ែម  វីរៈជួប មេបញ្ជាការរងខេត្តកងរាជអាវុធហត្ថខេត្ត តំណាងលោកឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បាននាំយកសម្ភារៈ និងថវិកាមួយចំនួនទៅប្រគល់ជូនលោក ចែត ដែន ដែលរងគ្រោះដោយ ភ្លើងឆេះផ្ទះកាលពីវេលាម៉ោង ១៨ និង ៥៥ នាទីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅភូមិតាំងរមាំង ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង

សម្ភារៈយកទៅប្រគល់ជូនរួមមាន ៖

– អង្ករចំនួន ០៣បេ

– ទឹកត្រី ០២យួរ

– ទឹកស៊ីអីវ ០២យួរ

– ត្រី ខ ០២យួរ

– តង់កៅស៊ូ ១

– កន្ទេលជ័រ ១

–  មុង ១

–  ភួយ ១

–  ខ្នើយ ២

–  ប៊ីចេង ២កញ្ចប់

– អំបិល ១គីឡូក្រាម

– ប្រេងឆា ០២ ដប

– សាប៊ូ ០២កញ្ចប់

– ក្រម៉ា ០១ សារ៉ុង ១

– ថវិកាចំនួន ១០០០.០០០៛។