ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀង ចំនួន ៨,៨២ ក្រាម

83

តាកែវ៖ នៅវេលាម៉ោង ១៦ និង ១០នាទីថ្ងៃព្រហស្បត៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានកងអាវុធហត្ថស្រុកទ្រាំង ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី  បញ្ជាការរងទទួលផែនយុត្តិធម៌ និងបានការសម្របសម្រួលនីតិវិធីដោយ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ស្ថិតនៅលំនៅដ្ឋានមួយកន្លែងនៅភូមិបន្ទាយ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ  សុខ សំបូបញ្ញា ភេទប្រុស អាយុ៣៧ ឆ្នាំ  មុខរបរមិនពិតប្រាកដ រស់នៅកន្លែងកើតហេតុ

កម្លាំងបានដកហូតវត្ថុតាង៖

-ម្សៅក្រាមសថ្លាចំនួន ០៣កញ្ចប់ទំងន់ ៨,៨២ ក្រាម

-អាវុធខ្លីម៉ាក K54 (មិនមានលេខ) ចំនួន១ដើម បង់១ គ្រាប់ចំនួន ៥គ្រាប់

-ទូរស័ព្ទចំនួន ០៨ គ្រឿង

-ដាវសាម៉ូរ៉ៃចំនួន ២ ដើម

– ម៉ូតូ ០១គ្រឿង

– កាបូបដាក់លុយ ចំនួន០១ និងប្រាក់ រៀល ៣៥.០០០រៀល

-សម្ភារៈវេចខ្ចប់ សាតធាតុញៀនមួយចំនួនទៀត ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។