កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបនាំយកអំណោយទៅចែកជូនគ្រួសារទីទល់ក្រចំនួន ០២គ្រួសារ

62

សៀមរាប៖ ថ្ងៃសៅរ៍ ០៩រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២០៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ ថា ដាលុច តំណាង លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បាននាំយកអំណោយទៅចែកជូនគ្រួសារទីទល់ក្រ ចំនួន ០២គ្រួសារនៅភូមិអូរ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាបដោយក្នុងមួយគ្រួសារទទួលបានអង្ក រ០២ការ៉ុង(៥០គីឡូក្រាម), មី០២កេះ, ទឹកត្រី០២យួរ, ទឹកស៊ីអ៊ីវ០២យួរ, ត្រីខកំប៉ុង០២ឡូ, ទឹកក្រូច០១កេះ, សារ៉ុង០២, មុង០១, ភួយ០១, ទឹសុទ្ធ០២កេះ និងថវិកា២០ម៉ឺនរៀល។ បន្ទាប់មកក្រុមការងារបានចុះទៅពិនិត្យមើលផ្ទះដែលសាងសង់ជូនអតីតយុទ្ធស្ថិតនៅភូមិគោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប កសាងរួចរាល់បាន៩៥%។