កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

78

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងចំរុះ

បានចុះបង្រ្កាបបទល្មើសនេសាទ ចំនួន ០៣គោលដៅ នៅចំណុចភូមិកំពង់ព្រះ ភូមិសេះស្លាប់ ភូមិកំពង់អ៊ួរ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ដោយបានរឹបអូសរុះរើរបាំងសាច់អួនប្រវែង៩០០ ម៉ែត្រ, លូស្បែមុងចំនួន ២១ មាត់លូ, បង្គោលចំនួន ១០០០ ដើម បានលែងកូនត្រីចំរុះចូលក្នុងទន្លេវិញ ចំណែកសម្ភារៈល្មើសបានបំផ្លាញចោលនៅនឹងកន្លែង។