កងរាជអាវុធហត្ថខេត្តស្វាយរៀងប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ០៨មីនាឆ្នាំ២០១៨

52

ស្វាយរៀង៖ ព្រឹកថ្ងៃច័ន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងបានរៀបចំពិធីអបអរសាទរខួបលើកទី១០៧ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ (ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ)។ ពិធីនេះក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី នុត នុន្ទ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយរងសេនាធិការដ្ឋាន លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ និងលោកនាយការិយាល័យ និងនាយ នាយរងករាជអាវុធហត្ថខេត្តជាច្រើនរូបតៀត។

គួបញ្ជាក់ថាជារៀងរាល់ឆ្នាំកងរាជអាវុធហត្ថខេត្តស្វាយរៀងតែងតែប្រារព្ធពិធីនេះឡើងដើម្បីជាការរួមចំណែកអបអរទិវាជាប្រវត្តិសាស្ត្ររបស់នារីទូទាំងសកលលោក ក៏ដូចជានារីទូទាំងប្រទេសកម្ពុជា ដោយឡែកកងរាជអាវុធហត្ថខេត្តស្វាយរៀង ធ្វើពិធីនេះដើម្បីលើកកម្ពស់អាវុធហត្ថនារីដែលមានស្នាដៃបំរើក្នុងអង្គភាព។

បន្ទាប់ពីលោកវរសេនីយ៍ឯក តូច សាវឿន មេបញ្ជាការរង អានព្រះរាជសារសម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុរួច លោកស្រីវរសេនីយ៍ត្រី នួន នីម អនុប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុអានរបាយការណ៍សង្ខេបស្តីពីការងារយ៉េនឌ័ររបស់កងរាជអាវុធហត្ថខេត្តស្វាយរៀង។ មតិរបស់លោកស្រីអនុសេនីយ៍ទោ សុខ សុមន្ថា នាយការិយាល័យផែនការនៃមន្ទីរយុត្តិធម៌ បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី នុត នុន្ធ ជាអធិបតីមានមតិសំណេះសំណាល និងផ្ដាំផ្ញើដល់អាវុធហត្ថនារី។ នាឱកាសនេះដែរលោកមេបញ្ជាការរង បានផ្តល់ជូនវត្ថុអនុស្សាវរីយ៍របស់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ជូនដល់អាវុធហត្ថនារីចំនួន ១២នាក់ ក្នុងម្នាក់ៗទទួលបាន កាបូបយួរដៃ១ ថវិកា ១សែនរៀលផងដែរ។