កងរាជអាវុធហត្ថខេត្តកំពង់ធំបើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថប្រចាំឆមាសទី១ ឆ្នាំ២០១៨

73

កំពង់ធំ៖ នៅរសៀលថ្ងៃច័ន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានបើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថប្រចាំឆមាសទី១ ឆ្នាំ២០១៨ ដល់នាយ នាយរងអាវុធហត្ថខេត្តកំពង់ធំ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ និងមានការចូលរួមពីលោកមេបញ្ជាការរង លោកនាយរងសេនាធិការដ្ឋានលោកប្រធាន-អនុប្រធានមន្ទីរ លោកនាយការិល័យ លោកមេបញ្ជការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខ និងសិក្ខាកាមជាច្រើនរូបទៀត ។